អេសាយ 11:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន ដែលនៅខាងលិច គេនឹងរឹបអូសយក សម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់ ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ពួកគេនឹងឆាបលើស្មារបស់ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់មនុស្សនៅទិសខាងកើតជាមួយគ្នា; ពួកគេនឹងលាតដៃទាស់នឹងអេដំ និងម៉ូអាប់ រីឯកូនចៅអាំម៉ូននឹងចុះចូលនឹងពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មា សាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដុម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ សូមមើលជំពូកអាល់គីតាប14 គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន ដែលនៅខាងលិច គេនឹងរឹបអូសយក សម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់ ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។ សូមមើលជំពូក |
រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងឲ្យសង្គ្រាមកើតមានដល់ ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ក្រុងនោះនឹងក្លាយទៅជាទីស្មសាន ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ វិនាសដោយភ្លើង។ ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែល ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។