ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗ ប្រហារទូលបង្គំថែមទៀត។
ហូសេ 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចជាសិង្ហស្ទាវដល់ពូជពង្សយូដា។ យើង គឺយើងនេះហើយនឹងហែកគេ រួចចេញទៅបាត់ យើងនឹងពាំយកគេទៅ ឥតមានអ្នកណាអាចជួយឲ្យរួចបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចសិង្ហស្ទាវដល់ពួកវង្សយូដា អញ គឺអញនេះហើយ នឹងហែកគេ រួចចេញទៅបាត់ អញនឹងពាំយកគេទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ អាល់គីតាប យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។ |
ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗ ប្រហារទូលបង្គំថែមទៀត។
ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុត ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។
សម្រែករបស់គេប្រៀបបាននឹងសម្រែកសត្វសិង្ហ គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ ឲ្យរួចបានឡើយ។
ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតព្រះអម្ចាស់បានកម្ទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារព្រះពិរោធ ដ៏ខ្លាំងរបស់ព្រះអង្គ ឥតត្រាប្រណីឡើយ។
ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ ពួកគេវាយឫកខ្ពស់ ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកម្រៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។
អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។
ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅឲ្យខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។