Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 5:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​អញ​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​សិង្ហ​ស្ទាវ​ដល់​ពួក​វង្ស​យូដា អញ គឺ​អញ​នេះ​ហើយ នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ អញ​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​យើង​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សិង្ហ​ស្ទាវ​ដល់​ពូជ‌ពង្ស​យូដា។ យើង គឺ​យើង​នេះ​ហើយ​នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ យើង​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ហូសេ 5:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​កាល​ណា​ក្បាល​ទូលបង្គំ​ងើប​ឡើង នោះ​ទ្រង់​ដេញ​ទូលបង្គំ​ដូច​ជា​សិង្ហ រួច​ទ្រង់​សំដែង​ព្រះ‌ចេស្តា​យ៉ាង​អស្ចារ្យ​លើ​ទូលបង្គំ​ទៀត


ទ្រង់​ជ្រាប​ហើយ​ថា ទូលបង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន


ដូច្នេះ ឯង​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​អញ​ហែក​ឯង​ខ្ទេច‌ខ្ទី​ទ័ល​បើ​ជួយ​ផង


ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូលបង្គំ ដូច​ជា​សិង្ហ ព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផង ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច


សូរ​សន្ធឹក​របស់​ពួក​នោះ​នឹង​បាន​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ អើ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ


ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ នឹង​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។


ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ


ឯង​បាន​ឆ្អែត តាម​សណ្ឋាន​នៃ​ទី​ឃ្វាល​របស់​ឯង លុះ​បាន​ឆ្អែត​ហើយ នោះ​ឯង​កើត​មាន​ចិត្ត​ប៉ោង​ឡើង គឺ​ហេតុ​នោះ​បាន​ជា​ឯង​ភ្លេច​អញ​ទៅ


អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ នឹង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ


ចូរ​មក យើង​វិល​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ហែក‌ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ


នោះ​អំណាច​រត់​រួច នឹង​បាត់​ចេញ​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កំឡាំង ក៏​មិន​បាន​ចំរើន​កំឡាំង​របស់​ខ្លួន​ដែរ ហើយ​មនុស្ស​ពូកែ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​មិន​បាន


យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។


គេ​នឹង​សំឡាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង​ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង


ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សំឡាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម