ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 8:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រម្លើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​កាល​ណា​ត្រូវ​រំលើង​ចេញ​ពី​កន្លែង នោះ​កន្លែង​របស់​វា​មិន​ព្រម​ស្គាល់​ទៀត​ឡើយ គឺ​ដោយ​ពាក្យ​ថា យើង​មិន​បាន​ឃើញ​ឯង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​កាល​ណា​ត្រូវ​រំលើង​ចេញ​ពី​កន្លែង នោះ​កន្លែង​របស់​វា​មិន​ព្រម​ស្គាល់​ទៀត​ឡើយ គឺ​ដោយ​ពាក្យ​ថា អញ​មិន​បាន​ឃើញ​ឯង​ទេ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រំលើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!

សូមមើលជំពូក



យ៉ូប 8:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅ ដូច​លាមក​របស់​ខ្លួន​ដែរ។ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា “តើ​គាត់​ទៅ​ណា​បាត់​ហើយ?”


អ្នក​ដែល​ធ្លាប់​ឃើញ​គេ នឹង​លែង​ឃើញ​គេ​ទៀត​ហើយ នៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យ ក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។


គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។


ព្រះអង្គ​ទត​មក​ទូលបង្គំ តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។


ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម ហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។


ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។


នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។


ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។


មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។