Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​ទត​មក​ទូលបង្គំ តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ភ្នែក​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​ទូល‌បង្គំ នឹង​មិន​ឃើញ​ទៀត​ឡើយ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​នឹង​ទត​មក​លើ​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​មាន​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ភ្នែក​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​ទូលបង្គំ នោះ​នឹង​មិន​ឃើញ​ទៀត​ឡើយ ព្រះ‌នេត្រ​នៃ​ទ្រង់​នឹង​ទត​មក​លើ​ទូលបង្គំ តែ​ទូលបង្គំ​មិន​មាន​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​មើល​មក​ខ្ញុំ តែ​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ទ្រង់​នឹង​ខំ​រក​មើល​ខ្ញុំ តែ​ខ្ញុំ​បាត់​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូប 7:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។


ព្រះអង្គ​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ទូលបង្គំ ព្រះអង្គ​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ប្រព្រឹត្ត សូម្បី​តែ​ដាន​ជើង​ទូលបង្គំ ក៏​ព្រះអង្គ​តាម​ពិនិត្យ​មើល​ដែរ។


រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់ គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។


ក៏​ប៉ុន្តែ ព្រះអង្គ​ទត​មើល​មក មនុស្ស​លោក​ដូច​ទូលបង្គំ​នេះ ហើយ​ព្រះអង្គ​នាំ​ទូលបង្គំ​យក​ទៅ​កាត់​ក្ដី!


គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិ គ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយ គេ​នឹង​រលាយ​សូន្យ​ទៅ ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។


អ្នក​ដែល​ធ្លាប់​ឃើញ​គេ នឹង​លែង​ឃើញ​គេ​ទៀត​ហើយ នៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យ ក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។


ពេល​ចូល​ដំណេក គេ​ជា​អ្នក​មាន ប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដ្បិត​ពេល​ភ្ញាក់​ឡើង គេ​បាត់​បង់​ទ្រព្យ‌សម្បត្តិ​អស់។


ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ ម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ


តើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ និង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ទូលបង្គំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ព្រះអង្គ​នឹង​រក​ទូលបង្គំ តែ​ទូលបង្គំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។


ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រម្លើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!


ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។


ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។


ពេល​ព្រះអង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ ចូល​ចិត្ត​ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ - សម្រាក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម