នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។
យ៉ូប 37:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ ព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមកមានឮសូរគំរាមគ្រាំគ្រេង ព្រះអង្គបញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពព្រះអង្គ ព្រះអង្គមិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងព្រះអង្គបានឮនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ អាល់គីតាប បន្ទាប់មក សំឡេងដ៏រំពងរបស់ទ្រង់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលទ្រង់បន្លឺសំឡេងនោះ ទ្រង់បណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។ |
នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។
ពេលណាព្រះអង្គកំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ
ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះសូរសៀង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។
តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងព្រះរបស់អ្នកឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយគង់យ៉ាងរុងរឿងនៅលើពពក*។