យ៉ូប 26:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន។ សូមមើលជំពូកអាល់គីតាប14 នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។ សូមមើលជំពូក |
អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់ មុខជាត្រូវអន្តរាយ ព្រះអង្គធ្វើឲ្យមានរន្ទះពីលើមេឃបាញ់ចំពួកគេ។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ព្រះអង្គប្រទានឫទ្ធានុភាពដល់ស្ដេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានព្រះចេស្ដាដល់ព្រះមហាក្សត្រ ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។