គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ។ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។
គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតជីករក លើសជាងរកកំណប់ក៏ដោយ
គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ
រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។
ចំណែកឯមនុស្សអាក្រក់វិញ ភ្នែករបស់ពួកគេនឹងងងឹតទៅៗ ពួកគេរកទីពឹងពុំបានឡើយ ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយឥតឧបមា។
សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ សូមព្រះអង្គលាតព្រះហស្ដ បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
ទូលបង្គំចង់អត់ដង្ហើមស្លាប់ ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
ខ្ញុំយល់ថា អ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់។
រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
បពិត្រព្រះអម្ចាស់! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំទៅ ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។
លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ សូមកុំទុកឲ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ»។
នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។