Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:21 - អាល់គីតាប

21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់ តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។ គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ ជាង​ទ្រព្យ‌សម្បត្តិ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្ដី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​ជីក​រក លើស​ជាង​រក​កំណប់​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់ តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។ គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ ជាង​ទ្រព្យ‌សម្បត្តិ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្ដី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​រក​លើស​ជាង​រក​ទ្រព្យ​សម្បត្តិ​ផង​ក៏​ដោយ

សូមមើលជំពូក ចម្លង




យ៉ូប 3:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​គាត់​វិញ គាត់​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​អង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ខ្ញុំ​ទេ»។


ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។


ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។


សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​អុលឡោះ​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។


គឺ​សូម​អុលឡោះ​មេត្តា​កិន​កំទេច​ខ្ញុំ សូម​ទ្រង់​ប្រើ​អំណាច បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!


ខ្ញុំ​ចង់​អត់​ដង្ហើម​ស្លាប់ ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!


ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។


ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភ‌មង្គល​ជាង​អ្នក​ដែល​នៅ​រស់។


រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​អើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។


លុះ​ដល់​ថ្ងៃ​រះ អុលឡោះ​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កំដៅ​ចាំង​មក​លើ​ក្បាល​យូណើស ធ្វើ​ឲ្យ​គាត់​ល្វើយ​កម្លាំង គាត់​ទូរអា‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ខ្ញុំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។


ប្រសិន​បើ​អុលឡោះ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិតខ្ញុំ​ទៅ។ ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​នឹង​ខ្ញុំ សូម​កុំ​ទុក​ឲ្យ​ខ្ញុំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។


នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម