ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
យ៉ូប 22:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះ បានជាព្រះអង្គបន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយអ្នកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដោយព្រោះតែអ្នកមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ អាល់គីតាប តើទ្រង់ស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិប័តន៍ទ្រង់ឬ? |
ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង មនុស្ស និងមនុស្ស។
ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។
បើលោកសុចរិត តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត សព្វព្រះហឫទ័យដែរឬ? បើលោករស់នៅដោយទៀងត្រង់ តើព្រះអង្គបានចំណេញអ្វី?
ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដី របស់ព្រះអង្គឡើយ។
តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សម្បើម ដែលរស់នៅក្នុងសមុទ្រឬ បានជាព្រះអង្គដាក់អ្នកយាមល្បាត នៅជុំវិញទូលបង្គំបែបនេះ?
ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ព្រះអង្គមានឫទ្ធានុភាពជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅព្រះអង្គមកកាត់ក្ដី?
សូមកុំយកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គទេ។
ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកម្រើកលែងរួច។
សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
ព្រះជាម្ចាស់នឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។