Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា​មួយ​នឹង​អ្នក​ឬ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី កោត​ខ្លាច​ដល់​ព្រះ បាន​ជា​ព្រះ‌អង្គ​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា‌មួយ​អ្នក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 តើ​ព្រះអង្គ​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

4 តើ​ទ្រង់​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ទ្រង់​ឬ?

សូមមើលជំពូក ចម្លង




យ៉ូប 22:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទ្រង់​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស​បែប​យ៉ាង​ទូលបង្គំ​នេះ នឹង​កោះ​នាំ​ទូលបង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ទ្រង់​ឬ


ព្រម​ទាំង​សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​កណ្តាល​នៃ​មនុស្ស នឹង​ព្រះ ហើយ​កណ្តាល​មនុស្ស​ជាតិ​១ នឹង​អ្នក​ជិត​ខាង​ខ្លួន​ផង


យ៉ាង​នោះ​ត្រូវ​ឲ្យ​ខ្លាច​ចំពោះ​ដាវ​ចុះ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ​នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ។


បើ​អ្នក​ជា​មនុស្ស​សុចរិត នោះ​តើ​ចំរើន​សេចក្ដី​អំណរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឬ​អី បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម‌ត្រូវ​ឡើង នោះ​តើ​ជា​កំរៃ​ដល់​ទ្រង់​ឬ


ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ


តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​តាំង​យាម​ឲ្យ​មើល​ទូលបង្គំ


បើ​នឹង​គិត​ប្រើ​កំឡាំង នោះ​មើល ទ្រង់​ក៏​ខ្លាំង​ជាង​ទៅ​ទៀត ឬ​បើ​គិត​ពី​សេចក្ដី​ជំនុំ​ជំរះ នោះ​ទ្រង់​មាន​បន្ទូល​មក​ថា តើ​អ្នក​ណា​នឹង​កោះ​ហៅ​អញ


ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ


សូម​កុំ​ឲ្យ​កើត​ក្តី​នឹង​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់​គ្មាន​មនុស្ស​រស់​ណា​មួយ ដែល​សុចរិត​ទេ


កាល​ណា​ទ្រង់​វាយ​ប្រដៅ​ផ្ចាញ់‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ នោះ​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​គេ​បាត់​ទៅ ដូច​ជា​មេ‌អំបៅ ពិត​ប្រាកដ​ជា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឥត ប្រយោជន៍​ទទេ។ –បង្អង់


ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោស នោះ​ទាំង​រទេះ​ចំបាំង នឹង​សេះ​ផង ក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា


ដើម​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ត្រូវ​កាប់​ចេញ គេ​ត្រូវ​វិនាស​ដោយ​ព្រះ‌ភក្ត្រ​ទ្រង់​ទត​បន្ទោស


ពី​ព្រោះ​ព្រះ‌ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក ដើម្បី​ជំនុំ‌ជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ ឬ​អាក្រក់​ក្តី។:៚


អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម