ព្រះអង្គឲ្យទូលបង្គំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាងឲ្យគេចោទប្រកាន់ថា ទូលបង្គំមានកំហុស។
យ៉ូប 19:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនៅសល់តែស្បែក និងឆ្អឹង ហើយវិះតែនឹងស្លាប់ទៀតផង ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនៅតែស្បែក និងឆ្អឹង ហើយបានរស់ ដោយសារតែស្បែក និងធ្មេញប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនឹងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ អាល់គីតាប ខ្ញុំនៅសល់តែស្បែក និងឆ្អឹង ហើយវិះតែនឹងស្លាប់ទៀតផង។ |
ព្រះអង្គឲ្យទូលបង្គំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាងឲ្យគេចោទប្រកាន់ថា ទូលបង្គំមានកំហុស។
ដ្បិតជីវិតទូលបង្គំនឹងត្រូវរសាត់បាត់ទៅ ដូចជាផ្សែង ហើយខ្លួនប្រាណទូលបង្គំក្ដៅដូចរងើកភ្លើង។
ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ ពួកគេស្គមសល់តែស្បែក និងឆ្អឹង ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។
“សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។