ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
យ៉ូប 11:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យ នៅពេលថ្ងៃត្រង់ទៅទៀត ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ ប្រសិនបើមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ អាល់គីតាប ជីវិតរបស់អ្នកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យ នៅពេលថ្ងៃត្រង់ទៅទៀត ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។ |
ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
លោកនឹងមិនបារម្ភអ្វីសោះឡើយ ព្រោះលោកមានសង្ឃឹម។ លោកលែងអាម៉ាស់ ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យលោកមានអំណរសប្បាយ ហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។
ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយ ការនោះនឹងកើតជារូបរាងឡើង ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ ហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំ ឲ្យដើរកាត់ភាពងងឹត។
ក្នុងទីងងឹត មានពន្លឺលេចឡើង បំភ្លឺមនុស្សទៀងត្រង់ ដែលមានចិត្តប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។
ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។
ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។
យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់ ឲ្យបានច្បាស់ ព្រះអង្គប្រាកដជាយាងមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ព្រះអង្គនឹងយាងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដី តាមរដូវកាល”។
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។