Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 11:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ ប្រសិន‌បើ​មាន​សេចក្ដី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ជីវិត​របស់​លោក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យ នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត ហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណ‌រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ បើ​សិន​ជា​មាន​សេចក្ដី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ជីវិត​របស់​អ្នក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យ នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត ហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណ‌រះ។

សូមមើលជំពូក ចម្លង




យ៉ូប 11:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បុព្វបុរស​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប​ជា‌និច្ច។


អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អ្នក​នឹងមាន​អ្នក​ការ​ពារជុំ‌វិញ ហើយ​សម្រាក​ដោយ​សុខ‌សាន្ត។


ដ្បិត​យ៉ាង​នោះ​ឯង​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ព្រះ‌អង្គ​ផង។


កាល​ណា​អ្នក​សម្រេច​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សម្រេច​ដូច​បំណង និង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ។


គឺ​កាល​ចង្កៀង​នៃ​ព្រះ‌អង្គ​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ព្រះ‌អង្គ


មាន​ពន្លឺភ្លឺ​ឡើងក្នុង​ទី​ងងឹត សម្រាប់​មនុស្ស​ទៀង​ត្រង់ ជាអ្នក​មាន​ចិត្ត​ប្រណី​សន្ដោស មេត្តា‌ករុណា និង​សុចរិត។


ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។


គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច


មាន​ពន្លឺ​បាន​សាប​ព្រោះ សម្រាប់​មនុស្ស​សុចរិត ហើយ​អំណរសម្រាប់​មនុស្ស ដែល​មាន​ចិត្ត​ទៀង​ត្រង់។


តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង។


ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។


ប៉ុន្តែ ព្រះ‌អាទិត្យ​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប សម្រាប់អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ លោត​កព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម