ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
បទចម្រៀងសាឡូម៉ូន 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទរបស់ព្រះអង្គដូចជាសសរថ្មកែវ តម្កល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលម្អដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបាទទ្រង់ដូចជាសសរថ្មកែវ ដំកល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ អាល់គីតាប ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។ |
ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្រប ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត ហើយចម្រើនធំឡើង ដូចដើមតាត្រៅនៅស្រុកលីបង់។
ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយលូតលាស់នៅក្នុងព្រះវិហារ របស់ព្រះជាម្ចាស់។
ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។
សម្លាញ់ចិត្តបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កា នៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅស្រុកលីបង់។
ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។
ពួកមេដឹកនាំធ្លាប់តែជាមនុស្សបរិសុទ្ធឥតខ្ចោះ ហើយសជាងសំឡីទៅទៀត ពួកគេមានរូបកាយល្អស្អាតជាងផ្កាថ្ម ហើយផ្ទៃមុខភ្លឺដូចកែវមរកត។
យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅ តាមមែកតាត្រៅនោះ។
ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់ ល្អដូចដើមតាត្រៅនេះឡើយ។
អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។ ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះល្បីល្បាញដូចស្រា នៅស្រុកលីបង់។
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្ដល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសិស្ស*ទាំងបី គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។
ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។
ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។