Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 4:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះ‌រាជា​រៀប​រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះ‌រាជា​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ទ្រង់​មាន​រាជ‌ឱង្ការ​ពី​ដើម​ឈើ​ទាំង​ពួង ចាប់​តាំង​ពី​ដើម​តា‌ត្រៅ ដែល​នៅ​លើ​ភ្នំ​ល្បាណូន រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​លើក​កំផែង ក៏​មាន​រាជ‌ឱង្ការ​ពី​សត្វ​ផ្សេងៗ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ទ្រង់​មាន​បន្ទូល​ពី​ដើម​ឈើ​ទាំង​ពួង ចាប់​តាំង​ពី​ដើម​តាត្រៅ ដែល​នៅ​លើ​ភ្នំ​ល្បាណូន រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​លើ​កំផែង ក៏​មាន​បន្ទូល​ពី​សត្វ​ផ្សេងៗ សត្វ​ស្លាប សត្វ​លូន​វារ ហើយ​នឹង​ត្រី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គាត់​រៀប​រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ គាត់​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 4:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។


ស្ដេច​ទាំង‌ឡាយ​នៅ​លើ​ផែនដី​បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក៏​ចាត់​មនុស្ស‌ម្នា​ពី​គ្រប់​ជាតិ​សាសន៍ ឲ្យ​មក​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។


អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក ឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចម្បាំង​ដ៏​ច្រើន អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។


សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។


មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះ‌ដាល​ឡើង ដូច​ដើម​ត្នោត ហើយ​ចម្រើន​ធំ​ឡើង ដូច​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់។


ចូរ​យក​មែក​ហ៊ីសុប*​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង​ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ​ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។


សម្លាញ់​ចិត្ត​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង! ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង! ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។


ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។ គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់ ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។


បូជា‌ចារ្យ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ-ក​លាយ​ជា​មួយ​ទឹក​ទើប​នឹង​ដង​មក


ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។


គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។


ពេល​លោក​ម៉ូសេ​ប្រកាស​បទ‌បញ្ជា​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ* ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម