បទចម្រៀងសាឡូម៉ូន 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ព្រះបាទទ្រង់ដូចជាសសរថ្មកែវ ដំកល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ព្រះបាទរបស់ព្រះអង្គដូចជាសសរថ្មកែវ តម្កល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលម្អដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។ សូមមើលជំពូកអាល់គីតាប15 ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។ សូមមើលជំពូក |
ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។