គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
ទំនុកតម្កើង 94:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន ដល់កាលណាទៀត? ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់ តើមនុស្សអាក្រក់នឹងលោតកញ្ឆេងដល់ពេលណា? តើដល់ពេលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់នឹងនៅដល់កាលណា? តើមនុស្សអាក្រក់នឹងតម្កើងខ្លួន ដល់កាលណាទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់នឹងនៅមានជ័យជំនះដល់កាលណាទៀត ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ អាល់គីតាប ឱអុលឡោះតាអាឡាអើយ តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន ដល់កាលណាទៀត? |
គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
ព្រះនាងអេសធើរទូលស្ដេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះព្រះភ័ក្ត្រព្រះរាជា និងព្រះមហាក្សត្រិយានី។
ព្រះជាម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។
ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធ នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើព្រះអង្គនៅតែមានព្រះហឫទ័យ ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត?
ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយកន្តើយដល់កាលណាទៀត តើព្រះពិរោធរបស់ព្រះអង្គ នៅតែឆាបឆេះដល់ពេលណាទៀត?
អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ ដល់ពេលណាទើបសម្រាក? ចូរចូលទៅក្នុងស្រោមវិញ ហើយសម្រាកឲ្យស្ងៀមទៅ!”
ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ ព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ?
អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។