ទំនុកតម្កើង 94:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ពួកគេបង្ហូរចេញនូវពាក្យព្រហើន; អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនិយាយអួតខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ៙ គេបង្ហូរចេញជាពាក្យព្រហើន អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនាំគ្នាអួតអាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គេបង្ហូរចេញជាពាក្យព្រហើន ហើយពោលតែពាក្យ ឆ្មើងឆ្មៃប៉ុណ្ណោះ គឺអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន សូមមើលជំពូកអាល់គីតាប4 ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។ សូមមើលជំពូក |
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរក្រឹត្យវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។