ទំនុកតម្កើង 79:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធ នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើព្រះអង្គនៅតែមានព្រះហឫទ័យ ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ សូមមើលជំពូកអាល់គីតាប5 អុលឡោះតាអាឡាអើយ តើទ្រង់ខឹង នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើទ្រង់នៅតែមានចិត្ត ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត? សូមមើលជំពូក |
ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។