Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 94:3 - អាល់គីតាប

3 ឱ​អុលឡោះ‌តាអាឡា​អើយ តើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​អើយ តើ​មនុស្ស​អាក្រក់ តើ​មនុស្ស​អាក្រក់​នឹង​លោតកញ្ឆេង​ដល់ពេលណា​? តើ​ដល់ពេលណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មនុស្ស​អាក្រក់​នឹង​នៅ​ដល់​កាល​ណា? តើ​មនុស្ស​អាក្រក់​នឹង​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជំនះ​ដល់​កាល​ណា​ទៀត ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 94:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ព្យួរ​ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សម្រាប់​លោក​ម៉ាដេ‌កាយ។ ពេល​នោះ ស្តេច​ក៏​ស្ងប់​កំហឹង។


នាង​អេសធើរ​ជម្រាប​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​មុខ​ស្តេច និង​មហា‌ក្សត្រិ‌យានី។


មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ការពារ​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?


គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។


អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ខឹង នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា? តើ​ទ្រង់​នៅ​តែ​មាន​ចិត្ត ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?​


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ តើ​ទ្រង់​ខឹង មិន​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ទ្រង់ ដល់​កាល​ណា​ទៀត?


អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ធ្វើ​ព្រងើយ កន្តើយ​ដល់​កាល​ណា​ទៀត តើ​កំហឹង​របស់​ទ្រង់ នៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?


អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ដល់​ពេល​ណា​ទើប​សម្រាក? ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ!”


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ខ្ញុំ​ត្រូវ​ស្រែក​អង្វរ ទ្រង់​ដល់​កាល​ណា​ទៀត បើ​ទ្រង់​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​ស្រែក​អង្វរ​ទ្រង់​ស្តី​អំពី អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ទ្រង់​មិន​សង្គ្រោះ​យើង​ខ្ញុំ?


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថាៈ «ឱ​អុលឡោះ​ដ៏​ជា​ចៅហ្វាយ អុលឡោះ​ដ៏​វិសុទ្ធ និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ទ្រង់​រក​យុត្ដិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម