ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​លើក​ថ្នល់​ឡើង​ថ្វាយ​ព្រះ ដែល​ទ្រង់​ជិះ​យាង​កាត់ ទី​រហោ‌ស្ថាន​មក ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ចូរ​លោត‌កញ្ឆេង​នៅ​ចំពោះ​ទ្រង់​ចុះ

សូមមើលជំពូក

អាល់គីតាប

ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 68:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ ព្រះអង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។


ព្រះអង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ព្រះអង្គ​នៅ​ជា​មួយ ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជានិច្ច​ដែរ។


ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​គង់​នៅ​លើ​វាយោ ដូច​គង់​នៅ​លើ​ស្លាប​បក្សី។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។


ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ!


មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ គេ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ។ - សម្រាក


មហា‌ជន​នាំ​គ្នា​សប្បាយ​រីក‌រាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស ដ្បិត​ព្រះអង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌ ហើយ​ព្រះអង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយ នៅ​លើ​ផែនដី។ - សម្រាក


ព្រះអង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ទៅ​ទៀត ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។


សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។


មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​មាន​អំណរ​សប្បាយ។


ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។


យើង​បាន​បង្ហាញ​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង​ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះ‌អម្ចាស់​ទេ។


បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ហើយ​យើង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជា​ព្រះ‌អម្ចាស់!»។


សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីប ដោយ​គង់​លើ​ពពក​មួយ​ដុំ ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:


មាន​សំឡេង​មួយ​ស្រែក​ថា៖ «នៅ​វាល​រហោ‌ស្ថាន ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង


ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ!


យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​ព្រះ​របស់​អ្នក​ឡើយ ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។