ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 56:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ពួក​សត្រូវ​របស់ខ្ញុំ​នឹង​ថយទៅ​ក្រោយ​វិញ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែកហៅ​។ ខ្ញុំ​ដឹង​ការនេះ​ហើយ​ថា​ព្រះ​នៅខាង​ខ្ញុំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​នឹង​ដក​ថយ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ដឹងច្បាស់​ថា ព្រះ‌អង្គ​គង់​ខាង​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អំពាវ‌នាវ នោះ​ពួក​ខ្មាំង​សត្រូវ​នឹង​ថយ​ចេញ​ទៅ ទូលបង្គំ​ដឹង​ហើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ខាង​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​អុលឡោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​អុលឡោះ​នៅ​ខាង​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 56:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់។


នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ! នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!


ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?


ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ


«ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សម្តែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។


ពេល​នោះ អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់ ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង ពាក្យ​សម្ដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។


កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។


បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?