ព្រះអង្គមិនសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។
ទំនុកតម្កើង 50:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា និងតង្វាយដុតដែលអ្នករាល់គ្នាតែងតែ យកមកថ្វាយយើងជាប្រក្រតីនោះទេ។ ព្រះគម្ពីរខ្មែរសាកល យើងមិនស្ដីបន្ទោសអ្នកព្រោះតែយញ្ញបូជារបស់អ្នកទេ រីឯតង្វាយដុតរបស់អ្នកក៏នៅចំពោះយើងជានិច្ចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនមែនបន្ទោសអ្នក ដោយព្រោះយញ្ញបូជាដែលអ្នកថ្វាយនោះទេ ឯតង្វាយដុតរបស់អ្នក តែងតែនៅចំពោះយើងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជា ដែលឯងថ្វាយនោះទេ ឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច អាល់គីតាប យើងមិនបន្ទោសអ្នករាល់គ្នាអំពីជំនូន និងគូរបានដុតដែលអ្នករាល់គ្នាតែងតែ យកមកជូនយើងជាប្រក្រតីនោះទេ។ |
ព្រះអង្គមិនសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។
ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកឲ្យយើង។