ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 18:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាលណា​ពួកគេ​ឮ ពួកគេ​ក៏​ស្ដាប់តាម​ទូលបង្គំ​; ជនបរទេស​ខ្លាចរួញខ្លួន​នៅចំពោះ​ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូលបង្គំ នោះ​គេ​នឹង​ស្តាប់​តាម​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ខ្ញុំ ហើយ​ពេល​ខ្ញុំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។

សូមមើលជំពូក



ទំនុកតម្កើង 18:44
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​លោក​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​កូន​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។


ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌ជាម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ។


សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។


អស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់ នឹង​នាំ​គ្នា​មក​ចុះ​ចូល​នឹង​ព្រះអង្គ ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត​រហូត​ត​ទៅ។


ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​យក ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។


ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។


អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ ដូច​ព្រះអង្គ​សង្គ្រោះ​អ្នក​ឡើយ ព្រះអង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវ ដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ជ័យ‌ជម្នះ។ ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទីសក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។