ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
ទំនុកតម្កើង 150:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ! ព្រះគម្ពីរខ្មែរសាកល ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅលំហអាកាសនៃឫទ្ធានុភាពរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះ នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះ នៅក្នុងទីបរិសុទ្ធ របស់ទ្រង់ ចូរសរសើរដល់ទ្រង់ នៅចន្លោះអាកាស ជាទីសំដែងព្រះចេស្តាទ្រង់ អាល់គីតាប ចូរសរសើរតម្កើងអុលឡោះ! ចូរសរសើរតម្កើង អុលឡោះនៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងទ្រង់នៅក្នុងលំហអាកាស ដែលជាដំណាក់ដ៏រឹងមាំរបស់ទ្រង់! |
ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
ហាលេលូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ!
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់ព្រះជាម្ចាស់ អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។
ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង ក្នុងព្រះវិហារថា «សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។