រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
ទំនុកតម្កើង 149:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងព្រះអង្គ! ហាលេលូយ៉ា! ព្រះគម្ពីរខ្មែរសាកល ដើម្បីអនុវត្តដល់ពួកគេ នូវការកាត់ក្ដីដែលមានកត់ត្រាទុក។ ការនេះជាកិត្តិយសដល់វិសុទ្ធជនទាំងអស់របស់ព្រះអង្គ!។ ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសម្រេចការវិនិច្ឆ័យដល់សាសន៍ទាំងនោះ ដូចជាបានចែងទុកមកហើយ! ការនេះជាកិត្តិយស ដល់អស់អ្នកបរិសុទ្ធរបស់ព្រះអង្គ ហាលេលូយ៉ា ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសំរេចការវិនិច្ឆ័យដល់គេ ដូចជាបានកត់ទុកហើយ ការនេះជាកិត្តិយសដល់ពួកអ្នកដែលបរិសុទ្ធរបស់ទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ អាល់គីតាប ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់អុលឡោះនេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងទ្រង់! ចូរសរសើរតម្កើងអុលឡោះ! |
រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
ព្រះអង្គប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គ បានខ្ពស់មុខឡើង! ហាលេលូយ៉ា!
ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ»។
យើងនឹងដាក់ទោសប្រជាជាតិនានា តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ព្រោះពួកគេពុំបានស្ដាប់យើងទេ»។
យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជម្នះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ។