ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ទំនុកតម្កើង 145:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! ព្រះគម្ពីរខ្មែរសាកល មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មាត់ទូលបង្គំនឹងពោលពាក្យ សរសើរតម្កើងព្រះយេហូវ៉ា ហើយសូមឲ្យមនុស្សទាំងអស់ ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ របស់ព្រះអង្គ អស់កល្បជានិច្ចតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធ របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។ អាល់គីតាប ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងអុលឡោះតាអាឡា សូមឲ្យសត្វលោកទាំងអស់លើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! |
ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូត្រទំនុកតម្កើង ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។
ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន ព្រះអង្គនឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
ជារៀងរាល់ថ្ងៃ ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
សូមឲ្យទូលបង្គំពោលពាក្យ សរសើរតម្កើងព្រះអង្គជានិច្ច ទូលបង្គំចង់លើកតម្កើងសិរីរុងរឿង របស់ព្រះអង្គជារៀងរាល់ថ្ងៃ!
ព្រះអម្ចាស់អើយ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។
ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់ រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។