ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត ឲ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
ទំនុកតម្កើង 132:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយើងនាំគ្នាចូលទៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ! ព្រះគម្ពីរខ្មែរសាកល យើងនាំគ្នាមកដំណាក់របស់ព្រះអង្គ! យើងនាំគ្នាថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យយើងខ្ញុំចូលទៅក្នុងព្រះពន្លារបស់ព្រះអង្គ សូមឲ្យយើងខ្ញុំក្រាបថ្វាយបង្គំ នៅទៀបកំណល់ព្រះបាទរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់ យើងខ្ញុំនឹងក្រាបថ្វាយបង្គំ នៅមុខទីកំណល់កល់ព្រះបាទទ្រង់ អាល់គីតាប ចូរយើងនាំគ្នាចូលទៅក្នុង ដំណាក់របស់អុលឡោះតាអាឡា ចូរយើងក្រាបនៅចំពោះទ្រង់! |
ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត ឲ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។
រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ ទាំងគោរពកោតខ្លាច។
ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏វិសុទ្ធ!
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះ របស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពី មាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ម្ដេចក៏ព្រះអម្ចាស់ទ្រង់ ព្រះពិរោធខ្លាំងដូច្នេះ! ព្រះអង្គធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះពិរោធ ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។