គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
ទំនុកតម្កើង 10:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ! ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។ ព្រះគម្ពីរខ្មែរសាកល គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយ ទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ អាល់គីតាប មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។ |
គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គសើចចំអកឲ្យពួកគេ ព្រះអង្គចំអកឲ្យប្រជាជាតិទាំងនោះ។
ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។
គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលព្រឹទ្ធាចារ្យរបស់ពូជពង្សអ៊ីស្រាអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “ព្រះអម្ចាស់មើលយើងពុំឃើញទេ! ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ”»។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា មានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ ព្រះអម្ចាស់ទតអ្វីពុំឃើញទេ”។
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការី*មែន ច្បាស់ជាលោកជ្រាបថាស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។