ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 33:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​កូន​ចៅ​អេ‌ស៊ើរ លោក​ថ្លែង​ថា: សូម​ឲ្យ​អេ‌ស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​លោក​យ៉ាកុប! សូម​ឲ្យ​បងប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ‌ហៀរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំពោះ​កុលសម្ព័ន្ធ​អេស៊ើរ លោក​ថ្លែង​ថា៖ «សូម​ព្រះ​ប្រទាន​ពរ​ដល់​អេស៊ើរ​លើស​ជាង​ពួក​កូន​ឯទៀត សូម​ឲ្យ​គេ​បាន​ប្រកប​ដោយ​គុណក្នុង​ពួក​បង​ប្អូន​របស់​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេងអូលីវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អេស៊ើរ នោះ​ក៏​ថា សូម​ពរ​ដល់​អេស៊ើរ​ក្នុង​ពួក​កូន​ទាំង​ប៉ុន្មាន សូម​ឲ្យ​បង​ប្អូន​គេ​បាន​ទទួល​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេង​ចុះ

សូមមើលជំពូក

អាល់គីតាប

ចំពោះ​កូន​ចៅ​អេស៊ើរ គាត់​ថ្លែង​ថា: សូម​ឲ្យ​អេស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​យ៉ាកកូប! សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ​ហៀរ។

សូមមើលជំពូក



ចោទិយ‌កថា 33:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។


ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។


សូម​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី!


នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើម ទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំ‌វិញ​តុ កូន​ប្រុសៗ​របស់​អ្នក ក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។


អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​ឲ្យ​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!


មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។


ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះអង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះអង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។


អ្នក​ណា​បម្រើ​ព្រះ‌គ្រិស្ត​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។


ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ ដោយ​អំណរ។


ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។