កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ
១ សាំយូអែល 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះឯង មានពេល១ដែលអេលីដេកនៅដំណេករបស់លោក (សម័យនោះភ្នែកលោកបានចាប់តាំងងងឹតទៅ មើលអ្វីមិនឃើញឡើយ) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្តើមស្រវាំង មើលអ្វីមិនឃើញឡើយ លោកអេលីសម្រាកនៅក្នុងបន្ទប់របស់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្ដើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក អាល់គីតាប ពេលនោះភ្នែករបស់លោកអេលីចាប់ផ្តើមងងឹតមើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្តនៅក្នុងបន្ទប់របស់គាត់ |
កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ
រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
តែឪពុកមិនព្រមសោះ ក៏និយាយថា អញដឹងហើយ កូនអើយ អញដឹងហើយ វានឹងបានត្រឡប់ជាពួក១ដែរ ហើយនឹងបានធំផង ប៉ុន្តែ ប្អូននឹងបានធំជាង ពូជវានឹងត្រឡប់ទៅជានគរ១ដ៏ពោរពេញ
ភរិយារបស់យេរ៉ូបោមក៏ធ្វើដូច្នោះ នាងក្រោកឡើងទៅឯផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ពីព្រោះភ្នែកងងឹតដោយចាស់ណាស់ហើយ
កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់
នៅថ្ងៃដែលពួកអ្នកចាំផ្ទះត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែត្រូវឱនខ្លួនចុះ ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ
រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង