Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រីឯ​អេលីលោក​មាន​អាយុ​៩៨​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​ជិត មើល​អ្វី​មិន​ឃើញ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អេលី​មាន​អាយុ​កៅសិប​ប្រាំបី​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​មើល​អ្វី​មិន​សូវ​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅ‌សិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅ​សិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​លែង​ឃើញ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីសាក​គាត់​ចាស់ ហើយ​ភ្នែក​ក៏​ងងឹត​ដល់​ទៅ​មើល​មិន​ឃើញ​ទៀត នោះ​គាត់​ហៅ​អេសាវ​កូន​ច្បង​មក​ដោយ​ពាក្យ​ថា កូន​អើយ អេសាវ​ឆ្លើយ​ថា បាទ


ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ


កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់


នៅ​គ្រា​នោះ​ឯង មាន​ពេល​១​ដែល​អេលី​ដេក​នៅ​ដំណេក​របស់​លោក (សម័យ​នោះភ្នែក​លោក​បាន​ចាប់​តាំង​ងងឹត​ទៅ មើល​អ្វី​មិន​ឃើញ​ឡើយ)


ឯ​អេលី ក៏​ឮ​សូរ‌សព្ទ​សំរែក​នោះ ហើយ​សួរ​ថា តើ​សូរ‌សព្ទ​អឺង‌កង​ដែល​ឮ​មក​នេះ ដោយ​ហេតុ​អ្វី ដូច្នេះអ្នក​នោះ​ក៏​ចូល​មក​ជា​ប្រញាប់​ជំរាប​ដល់​អេលី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម