១ សាំយូអែល 2:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ឥឡូវនេះ លោកអេលីចាស់ណាស់ហើយ គាត់បានឮពីការទាំងប៉ុន្មាន ដែលកូនរបស់គាត់បានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើដែលគេតែងដេកជាមួយពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ លោកឮគេនិយាយពីអំពើផ្សេងៗដែលកូនប្រុសទាំងពីររបស់លោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលទាំងមូល ជាពិសេស លោកឮថា កូនរបស់លោកតែងតែដេកជាមួយស្រីៗដែលធ្វើការនៅមាត់ទ្វារព្រះពន្លា។ សូមមើលជំពូកអាល់គីតាប22 លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ គាត់ឮគេនិយាយពីអំពើផ្សេងៗ ដែលកូនប្រុសទាំងពីររបស់គាត់បានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលទាំងមូល ជាពិសេស គាត់ឮថា កូនរបស់គាត់តែងតែដេកជាមួយស្រីៗ ដែលធ្វើការនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ សូមមើលជំពូក |
ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសំគាល់របស់មិនស្អាត នឹងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សំរាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ