ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម នឹងពួកបេនយ៉ាមីន ហើយនឹងលើពួកអ៊ីស្រាអែលទាំងអស់
១ សាំយូអែល 29:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនបានប្រមូលផ្តុំពលទ័ពទាំងអស់នៅត្រង់អាផែក ហើយពួកអ៊ីស្រាអែលបានបោះទ័ពនៅត្រង់រន្ធទឹកយេសរាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។ អាល់គីតាប ជនជាតិភីលីស្ទីនបានប្រមូលផ្តុំទ័ពទាំងមូលរបស់ពួកគេនៅអាផេក។ ចំណែកឯពួកអ៊ីស្រអែលវិញ បោះទ័ពជិតប្រភពទឹកនៅយេសរាល។ |
ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម នឹងពួកបេនយ៉ាមីន ហើយនឹងលើពួកអ៊ីស្រាអែលទាំងអស់
កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេច លើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ ឡើងមករកដាវីឌ តែដាវីឌបានជ្រាប រួចទ្រង់យាងចុះទៅឯទីពំនួន
ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
រីឯណាបោត ជាអ្នកស្រុកយេសរាល គាត់មានចំការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី
ព្រះយេហូវ៉ាក៏មានបន្ទូលពីដំណើរយេសិបិលដែរថា ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក
ដូច្នេះ គេត្រឡប់មកវិញ ជំរាបដល់លោក ហើយលោកមានប្រសាសន៍ថា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានបន្ទូល ដោយសារអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបំរើទ្រង់ថា ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល
សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
តែពួកកូនចៅយ៉ូសែបប្រកែកថា ស្រុកភ្នំនេះមិនគ្រាន់ឲ្យយើងខ្ញុំនៅទេមែន ប៉ុន្តែពួកសាសន៍កាណានទាំងអស់ដែលនៅស្រុកវាល គេមានសុទ្ធតែរទេះដែក ទោះទាំងពួកដែលនៅក្រុងបេត-សៀន ព្រមទាំងតំបន់នៅជុំវិញ នឹងពួកដែលនៅវាលច្រកភ្នំយេសរាលផង
ក៏មានក្រុងអ៊ូម៉ា អាផែក នឹងរេហុបទៀត ទាំងអស់មាន២២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
គ្រានោះ ពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន នឹងពួកអាម៉ាលេក ព្រមទាំងពួកមនុស្សនៅស្រុកខាងកើត ក៏មូលគ្នាឆ្លងទន្លេ មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល
ដូច្នេះ យេរូ-បាល គឺជាគេឌាន នឹងពួកមនុស្សទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតក្បាលទឹកហារ៉ុឌ ឯពួកម៉ាឌានបានបោះទ័ពនៅពីខាងជើងគេ ជិតភ្នំម៉ូរេត្រង់វាលច្រកភ្នំនោះ
រួចលើកយកមកដាក់នៅចំពោះសូល នឹងពួកបំរើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចគេក្រោកឡើងចេញទៅ ទាំងយប់នោះវិញ។
គ្រានោះពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ
រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន បោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីន ក៏បោះទ័ពនៅត្រង់អាផែក