Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គ្រា​នោះពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​ស្ដេច​សូល​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីល‌បោ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ថ្ងៃ​មួយ ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ព្រះ‌បាទ​សូល​ក៏​ប្រមូល​កង‌ពល​អ៊ីស្រា‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ថ្ងៃ​មួយ ជន‌ជាតិ​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ស្តេច​សូល​ក៏​ប្រមូល​កង​ពល​អ៊ីស្រ‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ភ្នំ​គីលបោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ស្រែ​ពេញ​ដោយ​ដង្វាយ​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះខែល​នៃ​ពួក​ខ្លាំង​ពូកែ​បាន​ត្រូវ​បង្អាប់ គឺ​ជា​ខែល​របស់​សូល ទុក​ដូច​ជា​មិន​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើយ​សោះ


មនុស្ស​កំឡោះ​នោះ​ជំរាប​ថា គាប់​ចួន​ជា​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ នោះ​ឃើញ​សូល​ទ្រង់​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ នឹង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​ជា​ប្រកិត


លំដាប់​នោះ ដាវីឌ​ក៏​ទៅ​យក​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រ​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត​ដែល​គេ​បាន​លួច​យក​ពី​ទីធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលីស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សំឡាប់​ទ្រង់ នៅ​ភ្នំ​គីលបោ


ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច


មាន​កាល​១​ថ្ងៃ​ទៀត អេលី‌សេ​បាន​ដើរ​ទៅ​ឯ​ក្រុង​ស៊ូណែម រីឯ​នៅ​ទី​នោះ​មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​នាង


ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម


កាល​សូល​ទ្រង់​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលីស្ទីន នោះ​ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង


រីឯ​ពួក​ភីលីស្ទីន គេ​ចូល​ត​នឹង​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​ក៏​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ ហើយ​ត្រូវ​គេ​សំឡាប់​នៅ​លើ​ភ្នំ​គីលបោ


ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ចូល​ទៅ ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន នោះ​គេ​ប្រទះ​ឃើញ​សព​សូល នឹង​បុត្រា​ទ្រង់​ទាំង​៣​អង្គ​នៅ​លើ​ភ្នំ​គីលបោ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម