Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 6:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន នឹង​ពួក​អាម៉ា‌លេក ព្រម​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ក៏​មូល​គ្នា​ឆ្លង​ទន្លេ មក​បោះ​ទ័ព​នៅ​ត្រង់​វាល​ច្រក​ភ្នំ​យេស‌រាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ដែល​មក​ពី​ទិស​ខាង​កើត​បាន​ប្រមូល​ផ្តុំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 6:33
21 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​ដើរ​ដំណើរ ទៅ​ដល់​ស្រុក​របស់​ពួក​មនុស្ស​ពី​ទិស​ខាង​កើត


បន្ទាប់​នោះ​បន្តិច​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពកនឹង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ឯ​អ័ហាប់​ទ្រង់​ជិះ​រទេះ​ទៅ​ឯ​យេស‌រាល


រីឯ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល គាត់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី


ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង


គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ ពួក​ណាភីស នឹង​ពួក​ណូដាប់


លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម នឹង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។


ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​នៃ​ទូលបង្គំ​មាន គ្នា​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា​ហ្ន៎ មាន​មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ហើយ


ហេតុ​នោះ មើល អញ​នឹង​ប្រគល់​ឯង​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ្តិ៍អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​ឯង គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​ឯង


នៅ​គ្រា​នោះ អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អ៊ីស្រាអែល នៅ​ក្នុង​ច្រក​ភ្នំ​យេស‌រាល


តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ​ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែក ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ នឹង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង


ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម


នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចំងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តាជន​គេ​ឆ្លង​ដំរង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូរ


រីឯ​កាល​ពួក​អ៊ីស្រាអែល​បាន​សាប‌ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌លេក នឹង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់


ដូច្នេះ យេរូ-បាល គឺ​ជា​គេឌាន នឹង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​នៅ​ជិត​ក្បាល​ទឹក​ហារ៉ុឌ ឯ​ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ពី​ខាង​ជើង​គេ ជិត​ភ្នំ​ម៉ូរេ​ត្រង់​វាល​ច្រក​ភ្នំ​នោះ


ឯ​គេឌាន​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ប្រាប់​ថា ចូរ​នាំ​គ្នា​ចុះ​មក ចាំ​ស្កាត់​ផ្លូវ​សាសន៍​ម៉ាឌាន ត្រង់​អស់​ទាំង​ទី​ឆ្លង​ទន្លេ​យ័រដាន់ រហូត​ដល់​បេត-បារ៉ា​ទៅ ដូច្នេះ ពួក​អេប្រា‌អិម​ទាំង​ប៉ុន្មាន​ក៏​មូល​គ្នា​ទៅ​ចាំ​ស្កាត់​ត្រង់​ផ្លូវ​ទឹក​ទាំង​អស់ តាម​ទន្លេ​យ័រដាន់​រហូត​ដល់​បេត-បារ៉ា


ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន បាន​ទុក​នៅ​តែ​ពួក​៣០០​នាក់​នោះ​ប៉ុណ្ណោះ ពួក​នោះ​គេ​ក៏​យក​ស្បៀង​អាហារ នឹង​ត្រែ​របស់​គេ​ទៅ ឯ​ពួក​ម៉ាឌាន​គេ​បាន​បោះ​ទ័ព​នៅ​កន្លែង​ខាង​ក្រោម​លោក ក្នុង​វាល​ច្រក​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម