ពួកចៅហ្វាយ 7:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ដូច្នេះ យេរូ-បាល គឺជាគេឌាន នឹងពួកមនុស្សទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតក្បាលទឹកហារ៉ុឌ ឯពួកម៉ាឌានបានបោះទ័ពនៅពីខាងជើងគេ ជិតភ្នំម៉ូរេត្រង់វាលច្រកភ្នំនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ដូច្នេះ យេរូ-បាល (គឺគេឌាន) និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ ឯជំរំទ័ពរបស់ពួកម៉ាឌានស្ថិតនៅខាងជើងពួកគេ ជិតភ្នំម៉ូរេ ត្រង់ច្រកភ្នំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 លោកគេឌាន ហៅយេរូបាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកងពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។ សូមមើលជំពូកអាល់គីតាប1 លោកគេឌាន ហៅយេរូបាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកងពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។ សូមមើលជំពូក |