រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
អែសរ៉ា 9:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅពេលថ្វាយដង្វាយល្ងាច នោះខ្ញុំបានក្រោកពីទុក្ខព្រួយនោះឡើង មានទាំងអាវក្នុង នឹងអាវក្រៅរហែក រួចខ្ញុំផ្តួលខ្លួនក្រាបចុះ លើកដៃប្រទូលទៅឯព្រះយេហូវ៉ា ជាព្រះនៃខ្ញុំទូលថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ក្រោកចេញពីភាពសោកសៅនោះ ទាំងមានសម្លៀកបំពាក់ និងអាវធំរហែកនៅជាប់ខ្លួន រួចលុតជង្គង់ចុះ ហើយលើកដៃប្រទូលទៅរកព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកព្រះអម្ចាស់ ជាព្រះនៃខ្ញុំ អាល់គីតាប លុះដល់ពេលជូនជំនូនល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកអុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ |
រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្ដីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្ដីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោក ពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តដំរង់ទៅឯមេឃនោះឡើង
(ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ នឹងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ)
កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច
ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួត ហែងស្រេករកទឹក។ –បង្អង់
មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ
ម៉ូសេលោកទូលឆ្លើយថា កាលណាទូលបង្គំបានចេញពីក្រុងទៅហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ ហើយនឹងគ្មានព្រឹលទៀត នេះដើម្បីឲ្យទ្រង់ជ្រាបថា ផែនដីជារបស់ផងព្រះយេហូវ៉ា
ម៉ូសេក៏ចេញពីចំពោះផារ៉ោនទៅក្រៅទីក្រុង លើកដៃប្រទូលទៅព្រះយេហូវ៉ា នោះផ្គរលាន់ក៏ស្ងប់ស្ងាត់ ព្រឹលក៏បាត់ទៅ ហើយភ្លៀងក៏រាំង មិនធ្លាក់មកលើដីទៀត
កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម
រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា
ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង
ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា