Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:54 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ក្រោក ពី​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​ដំរង់​ទៅ​ឯ​មេឃ​នោះ​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្ដី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ក្រោក​ពី​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​តម្រង់​ទៅ​ឯ​មេឃ​នោះ​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ពេល​ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌អម្ចាស់ នូវ​ពាក្យ​អធិស្ឋាន និង​អង្វរ​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​ស្ដេច​បាន​លុត​ជង្គង់​នោះ។ ស្ដេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ពេល​ស្តេច​ស៊ូឡៃ‌ម៉ាន​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នូវ​ពាក្យ​ទូរអា និង​អង្វរ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​គាត់​បាន​លុត​ជង្គង់​នោះ។ គាត់​លើក​ដៃ​ឡើង​លើ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:54
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក សាឡូម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា


កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ស្រេច​ហើយ នោះ​ភ្លើង​ក៏​ចុះ​ពី​លើ​មេឃ មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ ហើយ​ព្រះ‌វិហារ​បាន​ពេញ ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា


មក​ចុះ ចូរ​យើង​ឱន​កាយ​ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បង្កើត​យើង​ខ្ញុំ


ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ


រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា


រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត


លុះ​បាន​និយាយ​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា


ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម