Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

សូមមើលជំពូក ចម្លង




អេសាយ 1:15
36 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក សាឡូម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា


កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ក្រោក ពី​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​ដំរង់​ទៅ​ឯ​មេឃ​នោះ​ឡើង


នៅ​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ខ្ញុំ​បាន​ក្រោក​ពី​ទុក្ខ​ព្រួយ​នោះ​ឡើង មាន​ទាំង​អាវ​ក្នុង នឹង​អាវ​ក្រៅ​រហែក រួច​ខ្ញុំ​ផ្តួល​ខ្លួន​ក្រាប​ចុះ លើក​ដៃ​ប្រទូល​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំទូល​ថា


សេចក្ដី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់ ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់


ពិត​ប្រាកដ​ជា​ព្រះ‌ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង


ចូរ​ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ


ឱ​ព្រះ‌អង្គ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូលបង្គំ​អធិស្ឋាន សូម​កុំ​លាក់​ព្រះ‌អង្គ​នឹង​ពាក្យ​ដែល​ទូលបង្គំ​ទូល‌អង្វរ​ឡើយ


បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ


ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូលបង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូលបង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា


ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ


គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ​១ អណ្តាត​ភូត‌ភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១


ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​បាន​លាង​ជំរះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចំរាញ់​សំអាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្តាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស


ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ


មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក នឹង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ


តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀក‌បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់‌ញាតិ​របស់​ឯង​ទេ​ឬ​អី


ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។


ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់


ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​នឹង​គេច​រួច​ចេញ​បាន​ឡើយ នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​នឹង​មិន​ព្រម​ស្តាប់​ទេ


កាល​ណា​គេ​តម​អត់ នោះ​អញ​មិន​ព្រម​ស្តាប់​សំរែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ នោះ​អញ​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ​វិញ។


ពី​ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​១ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សំរាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​នៃ​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សំឡាប់​នេះ។


ឯង​រាល់​គ្នា​បាន​សំឡាប់​មនុស្ស នៅ​ក្នុង​ទី​ក្រុង​នេះ កាន់​តែ​ច្រើន​ឡើង ក៏​បាន​សំឡាប់​គេ​ឲ្យ​ពេញ​គ្រប់​ទាំង​ផ្លូវ​ហើយ


កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​ខ្លួន ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន​នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​អញ​ឬ​អី


ឯ​ពួក​សាសន៍​ដទៃ គេ​នឹង​ដឹង​ថា ពួក​វង្ស​អ៊ីស្រាអែល​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​ព្រោះ​គេ​ប្រព្រឹត្ត​រំលង​ទាស់​នឹង​អញ​ហើយ បាន​ជា​អញ​គេច​មុខ​ចេញ​ពី​គេ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​ត្រូវ​ដួល​ដោយ​ដាវ​ទាំង​អស់​គ្នា


គេ​នឹង​នាំ​ទាំង​ហ្វូង​សត្វ​ធំ​តូច ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឃើញ​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​ថយ​ចេញ​ពី​គេ​ហើយ


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ ទ្រង់​បាន​ស្រែក​ទៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា គេ​ក៏​នឹង​ស្រែក​ដែរ តែ​អញ​មិន​ព្រម​ស្តាប់​ដូច​គ្នា


វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក​ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ


ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន


យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម