Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 9:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូលបង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូលបង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ នោះ​ផ្គរ‌លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះ‌ករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ម៉ូសា​តប​វិញ​ថា៖ «ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​ក្រុង ខ្ញុំ​នឹង​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា នោះ​ផ្គរ​លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ស្តេច​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 9:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក សាឡូម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា


នោះ​ទោះ​បើ​មនុស្ស​ណា​មួយ ឬ​បណ្តា​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ដែល​ស្គាល់​សេចក្ដី​វេទនា​នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ


នៅ​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ខ្ញុំ​បាន​ក្រោក​ពី​ទុក្ខ​ព្រួយ​នោះ​ឡើង មាន​ទាំង​អាវ​ក្នុង នឹង​អាវ​ក្រៅ​រហែក រួច​ខ្ញុំ​ផ្តួល​ខ្លួន​ក្រាប​ចុះ លើក​ដៃ​ប្រទូល​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំទូល​ថា


បើ​អ្នក​តាំង​ចិត្ត​ត្រឹម‌ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ទ្រង់


ការ​អ្វី​ក៏​ដោយ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​ចង់​ធ្វើ នោះ​ក៏​បាន​ធ្វើ​ទៅ ទាំង​នៅ​លើ​មេឃ នៅ​ផែនដី នៅ​ក្នុង​សមុទ្រ ហើយ​នៅ​ទី​ជំរៅ​ទាំង​ប៉ុន្មាន​ផង


ទូលបង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់ ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ ដូច​ជា​ដី​ហួត ហែង​ស្រេក​រក​ទឹក។ –បង្អង់


៙ បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯង ពី​ព្រោះ​លោកីយ នឹង​របស់​សព្វ​សារពើ​ក្នុង​លោក ជា​របស់​ផង​អញ


ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ


ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។


តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​ញែក​ស្រុក​កូសែន​ដែល​រាស្ត្រ​អញ​នៅ​មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​ឯង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដ៏​នៅ​កណ្តាល​ផែនដី​នេះ


អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ


ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រឹល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម


ដ្បិត​ផែនដី នឹង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌អម្ចាស់


ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ នឹង​បញ្ញា​ចិត្ត​ផង


មើល ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ នឹង​ផែនដី ព្រម​ទាំង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម