ហេសេគាទ្រង់មានបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ
អេសាយ 38:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហេសេគាទ្រង់ក៏បានមានបន្ទូលថា តើមានទីសំគាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។ ព្រះគម្ពីរខ្មែរសាកល ហេសេគាទ្រង់សួរថា៖ “តើមានទីសម្គាល់អ្វី ដែលយើងនឹងឡើងទៅដំណាក់របស់ព្រះយេហូវ៉ាបាន?”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទហេសេគាក៏បានមានព្រះបន្ទូលថា៖ «តើមានទីសម្គាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការសួរថា៖ «តើមានទីសម្គាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់បាន?»។ អាល់គីតាប ពេលនោះ ស្តេចហេសេគាមានប្រសាសន៍សួរថា៖ «តើមានទីសំគាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅដំណាក់របស់អុលឡោះតាអាឡាបាន?»។ |
ហេសេគាទ្រង់មានបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ
កាលគេនិយាយមកខ្ញុំថា ចូរយើង ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់
នេះនឹងបានទុកជាទីសំគាល់ពីព្រះយេហូវ៉ាដល់ឯង ថាព្រះយេហូវ៉ាទ្រង់នឹងសំរេចការនេះ ដែលទ្រង់បានមានបន្ទូលហើយ
នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ នឹងដង្វាយមកថ្វាយហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ
ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត