Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នេះ​នឹង​បាន​ទុក​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 នេះ​ជា​ទីសម្គាល់​ពី​ព្រះយេហូវ៉ា​ដល់​អ្នក ថា​ព្រះយេហូវ៉ា​នឹង​ធ្វើ​តាម​ព្រះបន្ទូល​នេះ ដែល​ព្រះអង្គ​បាន​មានបន្ទូល​ហើយ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នេះ​នឹង​បាន​ទុក​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​អ្នក ថា​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​ការ​នេះ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​អេសាយ​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌អម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​មុខ​ជា​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អេសាយ​ជម្រាប​ស្ដេច​វិញ​ថា៖ «អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ទី​សំគាល់​មួយ ដើម្បី​ឲ្យ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​មុខ​ជា​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់

សូមមើលជំពូក ចម្លង




អេសាយ 38:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី


អ្នក​នោះ​ក៏​ប្រាប់​ទី​សំគាល់​១​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា នេះ​ជា​ទី​សំគាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ មើល អាសនា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ នឹង​ត្រូវ​ខ្ចាយ​ចេញ


ប៉ុន្តែ ក្នុង​ការ​ដែល​រាជ‌ទូត​នៃ​ស្តេច​បាប៊ីឡូន បាន​មក​ស៊ើប‌សួរ​ទ្រង់ ពី​ការ​អស្ចារ្យ​ដែល​កើត​ឡើង​ក្នុង​ស្រុក នោះ​ព្រះ​បាន​ទុក​ទ្រង់​ចោល ដើម្បី​នឹង​ល្បង‌ល​ទ្រង់ ឲ្យ​បាន​ជ្រាប​គ្រប់​ទាំង​គំនិត​ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ​ទ្រង់។


ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ រួច​បរិភោគ​ផល​ទាំង​នោះ​វិញ


ហើយ​ហេសេគា​ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម