ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអក របស់មនុស្សដែលនៅដោយឥតកង្វល់ នឹងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។
អេសាយ 32:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសំលៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញទៅ ព្រះគម្ពីរខ្មែរសាកល ពួកស្ត្រីឥតកង្វល់អើយ ចូរញ័ររន្ធត់! ពួកស្ត្រីឥតខ្វល់ខ្វាយអើយ ចូរភ័យញ័រ! ចូរដោះសម្លៀកបំពាក់ចេញ ហើយនៅអាក្រាត រួចក្រវាត់ក្រណាត់ធ្មៃនៅនឹងចង្កេះទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ! អាល់គីតាប ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ! |
ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអក របស់មនុស្សដែលនៅដោយឥតកង្វល់ នឹងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។
កាលពួកជនទាំងឡាយបានឮដំណឹងអាក្រក់នោះហើយ គេក៏មានចិត្តស្រងូតស្រងាត់ ឥតមានអ្នកណាមួយពាក់គ្រឿងលំអអ្វីឡើយ
នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ នឹងនៅទីធ្លា គេទ្រហោពិលាប ទាំងយំជាច្រើន
ឯមនុស្សគេ នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ គឺក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ
ដើម្បីនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ ក្នុងកាលដែលទ្រង់ក្រោកឡើងនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ
នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ នឹងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត នឹងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញផង យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ
នៅគ្រានោះ ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់បានហៅឯងរាល់គ្នា ឲ្យមកយំ ឲ្យមកសោយសោក កោរសក់ ហើយស្លៀកសំពត់ធ្មៃ
នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះភ្លើងដ៏ឆេះបន្សុសនេះបាន ក្នុងពួកយើងតើមានអ្នកណាអាចនឹងនៅចំពោះការ ដ៏ឆេះនៅអស់កល្បជានិច្ចបាន
ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ
ហេតុនេះ ចូរឲ្យឯងរាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ
ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចបង់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវឲ្យរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ នឹងពួកចៅហ្វាយវាទាំងប៉ុន្មានផង
ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។
ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង
ចូរសោកពិលាប ដូចជាស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃកាន់ទុក្ខប្ដីដែលដណ្តឹងនាងពីកាលនៅក្មេង
ហេតុនោះ ឱអ៊ីស្រាអែលអើយ អញនឹងប្រព្រឹត្តនឹងឯងរាល់គ្នាយ៉ាងនោះតទៅ ហើយដោយព្រោះអញនឹងប្រព្រឹត្តយ៉ាងនោះដល់ឯង បានជា ឱអ៊ីស្រាអែលអើយ ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ
នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាទីសំរាប់ឲ្យអស់ទាំងសត្វដេកចុះយ៉ាងណាហ្ន៎ អស់អ្នកណាដែលដើរតាមទីនោះ នឹងធ្វើស៊ីសស៊ូសឲ្យ ហើយរាដៃ។
បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសំរើបស្រើប ទាំងចំអែតចិត្ត ដូចជានៅថ្ងៃសំឡាប់សត្វ