អេសាយ 47:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 អ្នកដែលត្រេកត្រអាលនឹងការសប្បាយ ដែលរស់នៅដោយសុខដុមរមនាអើយ អ្នកនិយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ។ អញនឹងមិនអង្គុយជាស្ត្រីមេម៉ាយឡើយ ក៏មិនស្គាល់ការបាត់បង់កូនដែរ’។ ដូច្នេះឥឡូវនេះ ចូរស្ដាប់សេចក្ដីនេះចុះ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ អ្នកអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ អ្នកនឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ យើងនឹងមិនក្លាយជាស្ត្រីមេម៉ាយ ក៏មិនដែលបាត់បង់កូនឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ គិតតែពីអួតក្អេងក្អាងអើយ អ្នកតែងគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។ ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់! សូមមើលជំពូកអាល់គីតាប8 ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ គិតតែពីអួតក្អេងក្អាងអើយ អ្នកតែងគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។ ក៏ប៉ុន្តែ ឥឡូវនេះចូរស្ដាប់! សូមមើលជំពូក |
កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ
ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។
គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ
នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះ គេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាចនឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង