Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 4:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហេតុ​នោះ ឱ​អ៊ីស្រាអែល​អើយ អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ត​ទៅ ហើយ​ដោយ​ព្រោះ​អញ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ឯង បាន​ជា ឱ​អ៊ីស្រាអែល​អើយ ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហេតុ​នេះ ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​នេះ​ឯង ដោយ​ព្រោះ​យើង​នឹង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​អ្នក​រាល់​គ្នា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀបចំខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហេតុ​នេះ អ៊ីស្រា‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រា‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ហេតុ​នេះ អ៊ីស្រ‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រ‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ម្ចាស់​របស់​អ្នក!»។

សូមមើលជំពូក ចម្លង




អេម៉ុស 4:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់‌ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សំលៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ​ទៅ


កាយ​អាក្រាត​របស់​ឯង​នឹង​ត្រូវ​បើក​ចំហ អើ គេ​នឹង​ឃើញ​កេរ‌ខ្មាស​ឯង​ផង អញ​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ


ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ


ឯង​រាល់​គ្នា​មិន​បាន​ឡើង​ទៅ​ឯ​ចន្លោះ​ដែល​គេ​បំបាក់​ទំលាយ​កំផែង​ទេ ក៏​មិន​បាន​សង់​កំផែង​ឡើង​ការ‌ពារ​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​គេ​អាច​ឈរ​នៅ​ក្នុង​គ្រា​ចំបាំង នៅ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ានោះ​ដែរ


អញ​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង​ឡើង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​អញ​ជំនួស​គេ ដើម្បី​ឲ្យ​អញ​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែអញ​រក​មិន​បាន​អ្នក​ណា​មួយ​សោះ


អញ​នឹង​សង្ខុញ​ចូល​ទៅ​លើ​ឯង ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​ត្រូវ​ព្រាត់​ពី​កូន គឺ​អញ​នឹង​ហែក​ស្រោម​បេះ‌ដូង​ឯង​ចេញ នៅ​ទី​នោះ​នឹង​ត្របាក់​ស៊ី​ឯង​ទៅ ដូច​ជា​សិង្ហ​ញី ឯ​សត្វ​ព្រៃ​នឹង​ហែក​ឯង​ដែរ។


នោះ​អំណាច​រត់​រួច នឹង​បាត់​ចេញ​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កំឡាំង ក៏​មិន​បាន​ចំរើន​កំឡាំង​របស់​ខ្លួន​ដែរ ហើយ​មនុស្ស​ពូកែ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​មិន​បាន


ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។


ចូរ​ឲ្យ​អ្នក​ជា​ស្រុះ‌ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក


ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា រួច​ឲ្យ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​ឯង​មិន​ចាំ​យាម​ទេ នោះ​អញ​នឹង​មក​ឯ​ឯង​ដូច​ជា​ចោរ ហើយ​ឯង​នឹង​មិន​ដឹង​ជា​វេលា​ណា ដែល​អញ​មក​ឯ​ឯង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម