ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
សុភាសិត 12:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សនិយាយមិនចេះគិត ដូចជាចាក់ទម្លុះដោយដាវ រីឯអណ្ដាតរបស់មនុស្សមានប្រាជ្ញា នាំមកនូវការប្រោសឲ្យជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ អាល់គីតាប អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ |
ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង នឹងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើង ឡើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អនៃទ្រង់បាននៅពីលើផែនដីទាំងមូល។
ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់
អ្នកណាដែលពោលពាក្យពិត នោះរមែងសំដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសំដែងសេចក្ដីកំភូតវិញ។
មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចំរើនសេចក្ដីសុខវិញ។
ឯអណ្តាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
អ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ នឹងដាវ ហើយនឹងព្រួញយ៉ាងមុត។
ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង
ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវនឹងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង
នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច
ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា