វិវរណៈ 22:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 កាត់កណ្ដាលផ្លូវរបស់ទីក្រុងនោះ។ នៅសងខាងទន្លេ មានដើមឈើនៃជីវិតដែលបង្កើតផ្លែដប់ពីរប្រភេទ គឺផ្ដល់ផ្លែជារៀងរាល់ខែ ហើយស្លឹករបស់ដើមឈើនោះ ក៏សម្រាប់ការប្រោសឲ្យជាដល់ប្រជាជាតិនានា។ សូមមើលជំពូកKhmer Christian Bible2 មកតាមបណ្ដោយផ្លូវនៃក្រុងនោះ គឺចំកណ្ដាលផ្លូវ ហើយនៅសងខាងទន្លេមានដើមជីវិតដែលមានផ្លែដប់ពីរ គឺឲ្យផលរៀងរាល់ខែ រីឯស្លឹករបស់ដើមឈើនោះសម្រាប់ប្រោសជនជាតិទាំងឡាយឲ្យបានជា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាត់តាមកណ្ដាលផ្លូវក្រុង ហើយនៅមាត់ទន្លេទាំងសងខាង មានដើមឈើជីវិតដែលមានផ្លែដប់ពីរដង គឺមួយខែម្តងៗ ឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលជាតិសាសន៍នានាឲ្យជា ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យជា។ សូមមើលជំពូកអាល់គីតាប2 នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។ សូមមើលជំពូក |
«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច