សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង
សាស្តា 2:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា ព្រះគម្ពីរខ្មែរសាកល ភ្នែករបស់មនុស្សមានប្រាជ្ញា នៅត្រង់ក្បាលគេ រីឯមនុស្សល្ងង់វិញ ដើរក្នុងភាពងងឹត។ យ៉ាងណាមិញ ខ្ញុំបានយល់ឃើញថា វាសនាតែមួយនឹងកើតមានដល់ពួកគេទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែករបស់មនុស្សមានប្រាជ្ញានៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើ រមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែ យើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។ អាល់គីតាប មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។ |
សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង
៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរ ហើយមនុស្សខ្លៅល្ងង់ នឹងមនុស្សកំរោល គេវិនាស ទៅដូចគ្នា ព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ
ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
ឯប្រាជ្ញា រមែងនៅចំពោះមុខមនុស្សដែលមានដំរិះ តែភ្នែកមនុស្សល្ងីល្ងើមើលទៅឯចុងផែនដីបំផុតវិញ។
ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
ពីព្រោះការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ
អើ ទោះបើអ្នកនោះរស់នៅ១ពាន់ឆ្នាំ ឬថាទ្វេជា២ផង តែឥតដែលមានសេចក្ដីល្អសោះ នោះគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែ១ដែរទេតើ។
ដ្បិតឯមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេ បានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ
ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ
តើមានអ្នកណាដូចអ្នកប្រាជ្ញ តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីអ្វីៗ ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ
នោះយើងបានថា ប្រាជ្ញាវិសេសជាងកំឡាំង ប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ
តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹតវិញ ក៏ដើរក្នុងសេចក្ដីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្ដីងងឹតនោះបានបំបាំងភ្នែកហើយ។